អាល់មុខតាស័រ
جَنَّـٰتُ عَدْنٍ يَدْخُلُونَهَا وَمَن صَلَحَ مِنْ ءَابَآئِهِمْ وَأَزْوَٰجِهِمْ وَذُرِّيَّـٰتِهِمْ ۖ وَٱلْمَلَـٰٓئِكَةُ يَدْخُلُونَ عَلَيْهِم مِّن كُلِّ بَابٍ ﴿٢٣﴾
លទ្ធផលចុងក្រោយដែលគួរឲ្យកោតសរសើរនោះ គឺឋានសួគ៌ដែលពោរពេញទៅដោយឧបការគុណគ្មានទីបញ្ចប់ ហើយក្នុងចំណោមឧបការគុណយ៉ាងពេញលេញនៅក្នុងឋានសួគ៌នោះ គឺអ្នកដែលបានធ្វើអំពើល្អក្នុងចំណោមឪពុករបស់ពួកគេ ម្តាយរបស់ពួកគេ ព្រមទាំងប្រពន្ធ និងកូនៗរបស់ពួកគេក៏បានចូលឋានសួគ៌ជាមួយពួកគេដែរ ដើម្បីជាការបំពេញនូវសុភមង្គលដល់ពួកគេដោយពួកគេបានជួបគ្នា។ ហើយម៉ាឡាអ៊ីកាត់បានចូលទៅស្វាគមន៍ពួកគេគ្រប់ទ្វារផ្ទះទាំងអស់របស់ពួកគេនៅក្នុងឋានសួគ៌។