×
آل عمرانអាយ៉ាត់ 105

អាល់មុខតាស័រ

وَلَا تَكُونُوا۟ كَٱلَّذِينَ تَفَرَّقُوا۟ وَٱخْتَلَفُوا۟ مِنۢ بَعْدِ مَا جَآءَهُمُ ٱلْبَيِّنَـٰتُ ۚ وَأُو۟لَـٰٓئِكَ لَهُمْ عَذَابٌ عَظِيمٌ ﴿١٠٥﴾

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) កុំធ្វើដូចពួកអះលីគីតាបដែលពួកគេបានបែកបាក់គ្នា ដោយបានក្លាយជាបក្សជាពួក និងជាក្រុមផ្សេងៗគ្នា ហើយពួកគេបានខ្វែងគំនិតគ្នានៅក្នុងសាសនារបស់ពួកគេ បន្ទាប់ពីភស្តុតាងយ៉ាងច្បាស់លាស់មកពីអល់ឡោះបានមកដល់ពួកគេហើយនោះឲ្យសោះ។ ហើយពួកដែលត្រូវបានលើកឡើងខាងលើនេះ ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះជាម្ចាស់។