អាល់មុខតាស័រ
وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ ٱللَّهِ كِتَـٰبًا مُّؤَجَّلًا ۗ وَمَن يُرِدْ ثَوَابَ ٱلدُّنْيَا نُؤْتِهِۦ مِنْهَا وَمَن يُرِدْ ثَوَابَ ٱلْـَٔاخِرَةِ نُؤْتِهِۦ مِنْهَا ۚ وَسَنَجْزِى ٱلشَّـٰكِرِينَ ﴿١٤٥﴾
ហើយជីវិតនីមួយៗមិនអាចស្លាប់នោះទេ លើកលែងតែដោយការកំណត់របស់អល់ឡោះ ក្រោយពីគេបានចំណាយអស់នូវពេលវេលាដែលអល់ឡោះបានកត់ត្រាវាធ្វើជាពេលកំណត់(នៃអាយុជីវិតរបស់គេ)សម្រាប់គេរួចហើយនោះ ដោយគ្មានការបន្ថែម និងក៏គ្មានបន្ថយ(ពេលវេលា)នោះប៉ុណ្ណោះ។ ហើយជនណាចង់បានផលតបស្នងនៅលើលោកិយចំពោះទង្វើកុសលដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេតាមអ្វីដែលត្រូវបានកំណត់ចំពោះគេរួច ហើយគេមិនទទួលចំណែកអ្វីឡើយនៅថ្ងៃបរលោក។ ហើយជនណាដែលចង់បានផលតបស្នងនៅថ្ងៃបរលោកចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះ យើងនឹងប្រទានឲ្យគេនូវផលបុណ្យថ្ងៃបរលោក។ ហើយយើងនឹងតបស្នងដល់បណ្តាដែលដឹងគុណចំពោះម្ចាស់របស់ពួកគេនូវការតបស្នងដ៏ធំធេងបំផុត។