អាល់មុខតាស័រ
وَلِيَعْلَمَ ٱلَّذِينَ نَافَقُوا۟ ۚ وَقِيلَ لَهُمْ تَعَالَوْا۟ قَـٰتِلُوا۟ فِى سَبِيلِ ٱللَّهِ أَوِ ٱدْفَعُوا۟ ۖ قَالُوا۟ لَوْ نَعْلَمُ قِتَالًا لَّٱتَّبَعْنَـٰكُمْ ۗ هُمْ لِلْكُفْرِ يَوْمَئِذٍ أَقْرَبُ مِنْهُمْ لِلْإِيمَـٰنِ ۚ يَقُولُونَ بِأَفْوَٰهِهِم مَّا لَيْسَ فِى قُلُوبِهِمْ ۗ وَٱللَّهُ أَعْلَمُ بِمَا يَكْتُمُونَ ﴿١٦٧﴾
ហើយនិងដើម្បីស្តែងឲ្យឃើញនូវពួកពុតត្បុតដែលនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា: “ចូរពួកអ្នកចូលរួមធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ឬចូរពួកអ្នកការពារខ្លួនដោយចូលរួមដើម្បីបង្កើនចំនួន(ទ័ព)អ្នកមូស្លីម” ពួកគេបានឆ្លើយថា ប្រសិនបើពួកយើងដឹងថានឹងមានសង្គ្រាមនោះ ពួកយើងនឹងចូលរួមជាមួយពួកអ្នកមិនខាន ក៏ប៉ុន្តែពួកយើងមិនបានឃើញថា វាជាសង្គ្រាមរវាងពួកអ្នកនិងក្រុមនោះនោះទេ។ ស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)នៅពេលនោះគឺ បញ្ជាក់ពីភាពគ្មានជំនឿខ្លាំងជាងអ្វីដែលបញ្ជាក់លើភាពមានជំនឿរបស់ពួកគេ។ ពួកគេនិយាយតែនឹងអណ្ដាតរបស់ពួកគេនូវអ្វីដែលមិនមែននៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេកំពុងលាក់ទុកក្នុងចិត្តរបស់ពួកគេ ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកគេលើរឿងនោះ។