×
آل عمرانអាយ៉ាត់ 83

អាល់មុខតាស័រ

أَفَغَيْرَ دِينِ ٱللَّهِ يَبْغُونَ وَلَهُۥٓ أَسْلَمَ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ ﴿٨٣﴾

៨៣. ដូច្នេះ តើពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងពីការគោរពប្រតិបត្តិទ្រង់ទាំងនោះ ពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់អល់ឡោះ(សាសនាឥស្លាម)ដែលទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយការស្ម័គ្រចិត្ត ដូចជាបណ្តាអ្នកដែលមានជំនឿ និងមិនស្ម័គ្រចិត្ដ ដូចជាពួកគ្មានជំនឿនោះ? បន្ទាប់មក រាល់ម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នៅថ្ងៃបរលោកដើម្បីជំនុំជំរះ និងទទួលការតបស្នង។