អាល់មុខតាស័រ
كَيْفَ يَهْدِى ٱللَّهُ قَوْمًا كَفَرُوا۟ بَعْدَ إِيمَـٰنِهِمْ وَشَهِدُوٓا۟ أَنَّ ٱلرَّسُولَ حَقٌّ وَجَآءَهُمُ ٱلْبَيِّنَـٰتُ ۚ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّـٰلِمِينَ ﴿٨٦﴾
តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហាញឲ្យ(ពួកគេ)មានជំនឿចំពោះទ្រង់និងអ្នកនាំសាររបស់ទ្រង់យ៉ាងដូចម្តេចចំពោះក្រុមមួយដែលបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿចំពោះអល់ឡោះ ហើយពួកគេក៏បានទទួលស្គាល់ដែរថាៈ ពិតប្រាកដណាស់ អ្វីដែលអ្នកនាំសារមូហាំម៉ាត់ បាននាំមកនោះ គឺជាសេចក្តីពិត ហើយភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបង្ហាញពីភាពត្រឹមត្រូវទៅលើរឿងនោះក៏បានមកដល់ពួកគេដែរនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហាញទៅរកសេចក្តីជំនឿឡើយចំពោះក្រុមដែលបំពាន ដែលពួកគេបានជ្រើសរើសយកភាពវង្វេងជំនួសឲ្យការចង្អុលបង្ហាញនោះ។