អាល់មុខតាស័រ
إِنَّ ٱلْمُنَـٰفِقِينَ يُخَـٰدِعُونَ ٱللَّهَ وَهُوَ خَـٰدِعُهُمْ وَإِذَا قَامُوٓا۟ إِلَى ٱلصَّلَوٰةِ قَامُوا۟ كُسَالَىٰ يُرَآءُونَ ٱلنَّاسَ وَلَا يَذْكُرُونَ ٱللَّهَ إِلَّا قَلِيلًا ﴿١٤٢﴾
ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោកបញ្ឆោតអល់ឡោះជាម្ចាស់តាមរយៈការបង្ហាញពីភាពជាឥស្លាម(មានជំនឿ) ហើយលាក់បាំងភាពគ្មានជំនឿ ប៉ុន្តែទ្រង់ទៅវិញទេដែលជាអ្នកបោកបញ្ឆោតពួកគេនោះ ពីព្រោះទ្រង់បានការពារអាយុជីវិតរបស់ពួកគេ ទាំងដែលទ្រង់ដឹងពីភាពគ្មានជំនឿ(ពុតត្បុត)របស់ពួកគេ ហើយទ្រង់បានរៀបចំទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ពួកគេនៅថ្ងៃបរលោក។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត គឺពួកគេក្រោកឈរ(សឡាត)ទាំងខ្ជិលច្រអូស ដោយមិនពេញចិត្តចំពោះវា ហើយពួកគេមិនរំលឹកចំពោះអល់ឡោះជាម្ចាស់ឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ គឺនៅពេលណាដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ។