×
النساءអាយ៉ាត់ 144

អាល់មុខតាស័រ

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَتَّخِذُوا۟ ٱلْكَـٰفِرِينَ أَوْلِيَآءَ مِن دُونِ ٱلْمُؤْمِنِينَ ۚ أَتُرِيدُونَ أَن تَجْعَلُوا۟ لِلَّهِ عَلَيْكُمْ سُلْطَـٰنًا مُّبِينًا ﴿١٤٤﴾

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំយកពួកដែលប្រឆាំងនឹងអល់ឡោះធ្វើជាមិត្តជិតស្និទ្ធ ដោយពួកអ្នកយកពួកគេធ្វើជាអ្នកគាំពារផ្សេងពីបណ្ដាអ្នកមានជំនឿឲ្យសោះ។ តើពួកអ្នកធ្វើបែបនេះដើម្បីចង់បង្កើតភស្តុតាងដ៏ច្បាស់លាស់មួយសម្រាប់អល់ឡោះដាក់បន្ទុកលើពួកអ្នកដែលចង្អុលបង្ហាញប្រាប់ថា ពួកអ្នកសាកសមនឹងទទួលទណ្ឌកម្មឬ?