×
النساءអាយ៉ាត់ 36

អាល់មុខតាស័រ

وَٱعْبُدُوا۟ ٱللَّهَ وَلَا تُشْرِكُوا۟ بِهِۦ شَيْـًٔا ۖ وَبِٱلْوَٰلِدَيْنِ إِحْسَـٰنًا وَبِذِى ٱلْقُرْبَىٰ وَٱلْيَتَـٰمَىٰ وَٱلْمَسَـٰكِينِ وَٱلْجَارِ ذِى ٱلْقُرْبَىٰ وَٱلْجَارِ ٱلْجُنُبِ وَٱلصَّاحِبِ بِٱلْجَنۢبِ وَٱبْنِ ٱلسَّبِيلِ وَمَا مَلَكَتْ أَيْمَـٰنُكُمْ ۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخْتَالًا فَخُورًا ﴿٣٦﴾

ហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយការស្ដាប់បង្គាប់ទ្រង់ ហើយពួកអ្នកមិនត្រូវគោរពសក្ការៈអ្វីផ្សេងរួមជាមួយនឹងទ្រង់ជាដាច់ខាត។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយ ដោយការលើកតម្កើងគាត់ និងកតញ្ញូចំពោះគាត់ទាំងពីរ។ ហើយចូរពួកអ្នកធ្វើល្អទៅកាន់សាច់ញាតិ ក្មេងកំព្រា អ្នកក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ។ ហើយចូរពួកអ្នកធ្វើល្អទៅកាន់អ្នករួមដំណើរជាមួយពួកអ្នក និងអ្នកដំណើរដាច់សង្វែងដែលដាច់ស្បៀង ព្រមទាំងធ្វើល្អទៅកាន់ទាសាទាសីរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់អ្នកដែលមានមោទនភាពចំពោះខ្លួនឯង ក្រអឺតក្រទមចំពោះអ្នកដទៃ អួតក្អេងក្អាងចំពោះខ្លួនឯងដោយមើលស្រាលចំពោះមនុស្សលោកនោះឡើយ។