×
النساءអាយ៉ាត់ 54

អាល់មុខតាស័រ

أَمْ يَحْسُدُونَ ٱلنَّاسَ عَلَىٰ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضْلِهِۦ ۖ فَقَدْ ءَاتَيْنَآ ءَالَ إِبْرَٰهِيمَ ٱلْكِتَـٰبَ وَٱلْحِكْمَةَ وَءَاتَيْنَـٰهُم مُّلْكًا عَظِيمًا ﴿٥٤﴾

ផ្ទុយទៅវិញ ពួកគេច្រណែនឈ្នានីសនឹងព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភក្តិរបស់គាត់ចំពោះអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ(ព្យការីមូហាំម៉ាត់ និងមិត្តភក្តិ) ដូចជាភាពជាព្យាការី សេចក្តីជំនឿ និងការផ្តល់អំណាចគ្រប់គ្រង(ឱ្យពួកគេ)នៅលើភពផែនដីនេះ។ ហេតុអ្វីបានជាពួកគេច្រណែនឈ្នានីសនឹងព្យាការីមូហាំម៉ាត់ និងបណ្តាមិត្តភ្តិរបស់គាត់ ខណៈដែលយើងក៏បានប្រទានឲ្យពូជពង្សព្យាការីអ៊ីព្រហ៊ីមនូវគម្ពីរដែលត្រូវបានគេបញ្ចុះមកពីលើមេឃ ហើយនិងអ្វីផ្សេងទៀតក្រៅពីគម្ពីរដែលយើងបានប្រទានវាឲ្យពួកគេ ហើយយើងក៏បានប្រទាននូវអំណាចដ៏ធំធេងឲ្យពួកគេគ្រប់គ្រងទៅលើមនុស្សលោកកាលពីមុនដែរនោះ?