×
النساءអាយ៉ាត់ 69

អាល់មុខតាស័រ

وَمَن يُطِعِ ٱللَّهَ وَٱلرَّسُولَ فَأُو۟لَـٰٓئِكَ مَعَ ٱلَّذِينَ أَنْعَمَ ٱللَّهُ عَلَيْهِم مِّنَ ٱلنَّبِيِّـۧنَ وَٱلصِّدِّيقِينَ وَٱلشُّهَدَآءِ وَٱلصَّـٰلِحِينَ ۚ وَحَسُنَ أُو۟لَـٰٓئِكَ رَفِيقًا ﴿٦٩﴾

ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារនោះ គឺគេនឹងស្ថិតនៅជាមួយអ្នកដែលអល់ឡោះបានប្រទានឧបការគុណឲ្យពួកគេដោយការបានចូលឋានសួគ៌ ដូចជាបណ្ដាព្យាការី បណ្ដាអ្នកដែលជឿតាមព្យាការី (ដែលពួកគេបានជឿជាក់យ៉ាងពេញចំពោះអ្វីដែលបណ្ដាអ្នកនាំសារបាននាំមក ព្រមទាំងបានអនុវត្តតាមវា) បណ្ដាអ្នកដែលពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ (ដែលពួកគេត្រូវបានសម្លាប់ក្នុងមាគ៌ារបស់ទ្រង់) និងបណ្ដាអ្នកដែលសាងអំពើល្អ ដែលពួកគេល្អទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ហើយទង្វើរបស់ពួកគេក៏ល្អផងដែរ។ អ្នកទាំងនោះហើយគឺជាមិត្តភក្តិដ៏ល្អបំផុតនៅក្នុងឋានសួគ៌។