អាល់មុខតាស័រ
مَّن يُطِعِ ٱلرَّسُولَ فَقَدْ أَطَاعَ ٱللَّهَ ۖ وَمَن تَوَلَّىٰ فَمَآ أَرْسَلْنَـٰكَ عَلَيْهِمْ حَفِيظًا ﴿٨٠﴾
ជនណាហើយដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) ដោយអនុវត្តតាមអ្វីដែលគាត់បានបង្គាប់ប្រើ និងជៀសវាងពីអ្វីដែលគាត់បានហាមឃាត់នោះ ពិតណាស់ គឺរូបគេពិតជាបានទទួលយកបទបញ្ជារបស់អល់ឡោះជាម្ចាស់ដែរ។ តែជនណាហើយដែលងាកចេញពីការប្រតិបត្តិតាមអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញនោះ ចូរអ្នកកុំមានការកើតទុក្ខចំពោះគេអី។ ពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើលគេ និងថែរក្សានូវទង្វើរបស់គេនោះទេ។ តាមពិតយើងទៅវិញទេដែលជាអ្នកកត់ត្រានូវទង្វើរបស់គេ និងជាអ្នកជំនុំជម្រះលើរូបគេនោះ។