×
الأحقافអាយ៉ាត់ 13

អាល់មុខតាស័រ

إِنَّ ٱلَّذِينَ قَالُوا۟ رَبُّنَا ٱللَّهُ ثُمَّ ٱسْتَقَـٰمُوا۟ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ﴿١٣﴾

ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថាៈ ម្ចាស់របស់ពួកយើង គឺអល់ឡោះជាម្ចាស់ ដោយពួកយើងគ្មានម្ចាស់ណាក្រៅពីទ្រង់ឡើយ។ បន្ទាប់មក ពួកគេបានប្រកាន់ខ្ជាប់នឹងសេចក្តីជំនឿនិងការសាងទង្វើកុសលនោះ ជាការពិតណាស់ (អ្នកទាំងនោះ) ពួកគេគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភទៅលើលាភសំណាងលោកិយដែលពួកគេបានបាត់បង់នោះដែរ ហើយក៏មិនព្រួយបារម្ភទៅលើអ្វីដែលពួកគេបានបន្សល់ទុកក្រោយពីពួកគេ(បានស្លាប់)ដែរ។