អាល់មុខតាស័រ
وَمَن لَّا يُجِبْ دَاعِىَ ٱللَّهِ فَلَيْسَ بِمُعْجِزٍ فِى ٱلْأَرْضِ وَلَيْسَ لَهُۥ مِن دُونِهِۦٓ أَوْلِيَآءُ ۚ أُو۟لَـٰٓئِكَ فِى ضَلَـٰلٍ مُّبِينٍ ﴿٣٢﴾
ហើយជនណាហើយដែលមិនឆ្លើយតបចំពោះព្យាការីមូហាំម៉ាត់ នូវអ្វីដែលគាត់បានអំពាវនាវទៅកាន់វាអំពីសេចក្តីពិតទេនោះ ពិតណាស់ រូបគេមិនអាចគេចផុតពី(ទណ្ឌកម្ម)អល់ឡោះបានឡើយនៅលើផែនដីនេះ ហើយរូបគេក៏គ្មានអ្នកគាំពារណាផ្សេងពីអល់ឡោះដែលអាចសង្គ្រោះរូបគេពីទណ្ឌកម្មបាននោះដែរ។ ពួកទាំងនោះហើយ គឺជាពួកដែលស្ថិតក្នុងភាពវង្វេងចេញពីការពិតយ៉ាងច្បាស់លាស់។