អាល់មុខតាស័រ
قَالَ يَـٰمُوسَىٰٓ إِنِّى ٱصْطَفَيْتُكَ عَلَى ٱلنَّاسِ بِرِسَـٰلَـٰتِى وَبِكَلَـٰمِى فَخُذْ مَآ ءَاتَيْتُكَ وَكُن مِّنَ ٱلشَّـٰكِرِينَ ﴿١٤٤﴾
អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ពិតប្រាកដណាស់ យើងបានជ្រើសរើសអ្នក និងបានលើកតម្កើងអ្នកជាពិសេសលើសមនុស្សលោកទាំងឡាយ តាមរយៈសាររបស់យើង ខណៈដែលយើងបានបញ្ជូនអ្នកទៅកាន់ពួកគេ។ ហើយយើងបានលើកតម្កើងអ្នកជាពិសេសដោយការមានបន្ទូលរបស់យើង(ដោយផ្ទាល់)ទៅកាន់អ្នកដោយគ្មានរបាំង។ ដូច្នេះ ចូរអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានដល់អ្នកនូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ហើយអ្នកត្រូវស្ថិតក្នុងចំណោមអ្នកដែលថ្លែងអំណរគុណអល់ឡោះចំពោះការប្រទានដ៏ធំធេងនេះ។