×
الأعرافអាយ៉ាត់ 146

អាល់មុខតាស័រ

سَأَصْرِفُ عَنْ ءَايَـٰتِىَ ٱلَّذِينَ يَتَكَبَّرُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ وَإِن يَرَوْا۟ كُلَّ ءَايَةٍ لَّا يُؤْمِنُوا۟ بِهَا وَإِن يَرَوْا۟ سَبِيلَ ٱلرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوْا۟ سَبِيلَ ٱلْغَىِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا۟ بِـَٔايَـٰتِنَا وَكَانُوا۟ عَنْهَا غَـٰفِلِينَ ﴿١٤٦﴾

យើងនឹងបង្វែរពួកអ្នកដែលក្រអឺតក្រទមមិនព្រមគោរពសក្ការៈចំពោះអល់ឡោះ និង(ក្រអឺតក្រទម)មិនទទួលការពិតដោយមិនត្រឹមត្រូវនោះ ចេញពីការយកជាមេរៀនចំពោះបណ្តាភស្តុតាងរបស់យើងដែលមាននៅក្នុងពិភពលោកនេះ និងនៅក្នុងខ្លួនរបស់ពួកគេ ក៏ដូចជា(បង្វែរពួកគេចេញ)ពីការយល់បណ្តាវាក្យខណ្ឌដែលមាននៅក្នុងគម្ពីររបស់យើង។ ហើយបើទោះបីជាពួកគេបានឃើញរាល់បណ្តាភស្តុតាងរបស់យើងទាំងអស់នោះក៏ដោយ ក៏ពួកគេមិនជឿជាក់ចំពោះវាដែរដោយសារតែការប្រឆាំងរបស់ពួកគេចំពោះវា និងការប្រឆាំងរបស់ពួកគេចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយបើទោះបីជាពួកគេបានឃើញមាគ៌ាត្រឹមត្រូវដែលនាំទៅកាន់ការពេញចិត្ពពីអល់ឡោះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនយកវាធ្វើជាមាគ៌ា ហើយក៏មិនស្រឡាញ់ពេញចិត្តចំពោះវានោះដែរ។ តែប្រសិនបើពួកគេឃើញមាគ៌ាដែលមិនត្រឹមត្រូវនិងវង្វេងដែលនាំទៅកាន់ការខឹងសម្បារពីអល់ឡោះវិញនោះ គឺពួកគេដើរតាមមាគ៌ានោះភ្លាម។ ការដែលពួកគេទទួលបានបែបនេះ គឺដោយសារតែពួកគេបដិសេធនឹងសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីភាពត្រឹមត្រូវចំពោះអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមក និងការធ្វេសប្រហែសរបស់ពួកគេក្នុងការពិនិត្យពិចារណាចំពោះវា។