អាល់មុខតាស័រ
يَـٰٓأَيُّهَا ٱلنَّبِىُّ حَرِّضِ ٱلْمُؤْمِنِينَ عَلَى ٱلْقِتَالِ ۚ إِن يَكُن مِّنكُمْ عِشْرُونَ صَـٰبِرُونَ يَغْلِبُوا۟ مِا۟ئَتَيْنِ ۚ وَإِن يَكُن مِّنكُم مِّا۟ئَةٌ يَغْلِبُوٓا۟ أَلْفًا مِّنَ ٱلَّذِينَ كَفَرُوا۟ بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ ﴿٦٥﴾
ឱព្យាការីមូហាំម៉ាត់! ចូរអ្នកជម្រុញបណ្តាអ្នកមានជំនឿលើការប្រយុទ្ធ និងត្រូវបញ្ចុះបញ្ចូលពួកគេលើការប្រយុទ្ធនេះតាមរយៈអ្វីដែលអាចជួយពង្រឹងឆន្ទៈរបស់ពួកគេ និងគោលជំហររបស់ពួកគេ។ ប្រសិនបើក្នុងចំណោមពួកអ្នក(ឱអ្នកមានជំនឿ)មានគ្នាត្រឹមតែម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានចំនួនពីររយនាក់បាន។ ហើយប្រសិនបើក្នុងចំណោមពួកអ្នកមានគ្នាត្រឹមមួយរយនាក់ដែលខំតស៊ូអត់ធ្មត់ក្នុងការប្រយុទ្ធនឹងពួកប្រឆាំងនោះ គឺពួកអ្នកអាចយកឈ្នះពួកប្រឆាំងដែលមានគ្នាចំនួនមួយពាន់នាក់បាន។ នេះគឺដោយសារតែពួកប្រឆាំងនោះ គឺជាក្រុមមួយដែលគ្មានការយល់ដឹងពីមាគ៌ារបស់អល់ឡោះដែលទ្រង់ជួយដល់បណ្តាអ្នកដែលគាំពារទ្រង់ និងធ្វើឲ្យសត្រូវ(របស់ពួកគេ)ចុះចាញ់នោះឡើយ ហើយពួកគេក៏មិនបានដឹងពីគោលបំណងនៃការប្រយុទ្ធគ្នានោះដែរ។ ជាការពិតណាស់ ពួកគេប្រយុទ្ធគឺក្នុងគោលបំណងដើម្បីទទួលបាននូវភាពខ្ពង់ខ្ពស់ក្នុងលោកិយនេះតែប៉ុណ្ណោះ។